ការចុះឈ្មោះ

ជំំហានក្នុងការចុះឈ្មោះ

ខ្ញុំនៅតែទទួលបានកំហុសលេខសម្ងាត់ហើយមិនអាចបន្តទៅមុខបាន
ពាក្យសម្ងាត់ត្រូវបំពេញតាមវិធានមួយចំនួន (ឧទាហរណ៍៖ 'ត្រូវរួមមានទាំងអក្សរនិងលេខ'។ល។) បើពាក្យសម្ងាត់របស់អ្នកមិនបំពេញតាមវិធាននេះទេ អ្នកនឹងឃើញសារបង្ហាញពីកំហុសមួយ នៅផ្នែកខាងលើគេ​នៃទំព័រនេះ។ សូមពិនិត្យមើលសារបង្ហាញពីកំហុសឆ្គងនេះ ដើម្បីដឹងពីបញ្ហាជាមួយនឹងពាក្យសម្ងាត់ ហើយបញ្ចូលពាក្យសម្ងាត់ថ្មីដែលបំពេញតាមវិធាននេះ។

អ៊ីមែល

សារដែលបានបញ្ជាក់ថាខ្ញុំបានបំពេញការចុះឈ្មោះមិនត្រូវបានផ្ញើរមក
អ៊ីមែលសម្រាប់បញ្ជាក់ពីព័ត៍មានរបស់គណនីអ្នកត្រូវបានផ្ញើរទៅកាន់អ្នកនៅពេលដែលអ្នកបានបញ្ចប់ការចុះឈ្មោះ។ ដោយផ្អែកទៅលើការកំណត់នៅលើសេវាឬប្រព័ន្ធសាររបស់អ្នក, អ៊ីមែលដែលបានផ្ញើទៅអាចត្រូវបានដាក់ចូលទៅក្នុងប្រអប់​'សារអត់បានការ(Spam)' ឬ'ធុងសម្រាម(Trash)' ជាដើម។ សូមចូលទៅឆែកមើលប្រអប់ទាំនេះ។
ខ្ញុំភ្លេចអ៊ីមែលដែលខ្ញុំបានប្រើចុះឈ្មោះ
អ្នកអាចពិនិត្យមើលអាសយដ្ឋានអ៊ីម៉េលដែលបានចុះឈ្មោះរបស់អ្នកបាន ដោយការចូលទៅប្រើប្រាស់ទំព័រ MyPage ហើយចុចលើ 'កែសម្រួលប្រវត្តិ' (នៅផ្នែកខាងស្តាំលើគេនៃទំព័រនេះ)។ សូមពិនិត្យមើលប្រអប់ ដែលមានដាក់ស្លាកសញ្ញា 'អ៊ីម៉េល'។
ខ្ញុំចង់ប្តូរអ៊ីមែលដែលខ្ញុំបានចុះឈ្មោះ
ដើម្បីផ្លាស់ប្តូរអាសយដ្ឋានអ៊ីម៉េលដែលបានចុះឈ្មោះរបស់អ្នក:

  1. ចូលទៅប្រើប្រាស់ទំព័រ MyPage
  2. ចុចលើ 'កែសម្រួលប្រវត្តិ' (នៅផ្នែកខាងស្តាំលើគេនៃទំព័រនេះ)
  3. វាយអាសយដ្ឋានអ៊ីម៉េលថ្មីរបស់អ្នកចូលទៅក្នុងប្រអប់ 'អ៊ីម៉េល' និងប្រអប់ 'ការផ្ទៀងផ្ទៀតអ៊ីម៉េល' ហើយចុចលើ 'ធ្វើបច្ចុប្បន្នភាព' (នៅផ្នែកខាងក្រោមគេនៃទំព័រនេះ)

សូមកត់សម្គាល់ថាអាសយដ្ឋានអ៊ីម៉េលរបស់ទូរស័ព្ទចល័តមិនគួរត្រូវបានប្រើជាអាសយដ្ឋានអ៊ីម៉េលសម្រាប់ចុះឈ្មោះរបស់អ្នកទេ។ សូមប្រើអាសយដ្ឋានអ៊ីម៉េលដែលអ្នកអាចពិនិត្យមើ់លតាមកុំព្យូទ័របាន (អាសយដ្ឋានអ៊ីម៉េលសាលាឬក្រុមហ៊ុន, អាសយដ្ឋានវិបម៉េល។ល។)